អន្តរជាតិ

ស្រ្តីម្នាក់មានសក់វែងនិងធំប្លែកជាងគេលើពិភពលោកបំបែកកំណត់ត្រា

ដោយ៖ សហការី

ស្រ្តីម្នាក់មានសក់វែងនិងធំប្លែកជាងគេបានបំបែកកំណត់ត្រាពិភពលោក កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់ Guinness world record កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ឲ្យដឹងថា ស្ត្រីដែលមានសក់វែង និងធំជាងគេលើពិភពលោកបាននិយាយថា ខ្ញុំមានមោទកពភាពចំពោះសក់របស់ខ្ញុំ។ នាង Aevin Dugas ត្រូវបានពិភពលោកភ្ញាក់ផ្អើលនឹងសក់ដ៏ស្អាតរបស់នាង។ នៅពេលដែល Aevin បានជាប់កំណត់ត្រាជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ សម្រាប់សក់របស់នាងមានរង្វង់ធំដែលគេបានវាស់មិនគួរឲ្យជឿ គឺ4 ft 4 in (១៣២ សង់ទីម៉ែត្រ) ។

សព្វថ្ងៃនេះវាមានកម្ពស់ ២៥សង់ទីម៉ែត្រ, ទទឹង ២៦សង់ទីម៉ែត្រ និងរង្វង់ ១៦៥ សង់ទីម៉ែត្រ។ ម៉ូដសក់នេះនាងបានទុកវាអស់រយៈពេល ២៤ឆ្នាំ ហើយវាក៏ជាអ្វីដែលនាងចង់បាន គឺសក់ដែលធម្មជាតិបានផ្តល់ឲ្យ។ Aevin បាននិយាយថា៖ « ខ្ញុំមិនបានតាំងចិត្តធ្វើឲ្យសក់ឲ្យបែបនេះនោះទេ ខ្ញុំគ្រាន់តែស្រលាញ់វាបែបធម្មជាតិប៉ុណ្ណោះ»។ ខ្ញុំតែងតែធ្វើការតុបតែងញឹកញាប់ និងរៀបចំថែរក្សាវាឲ្យបានល្អនិងស្រស់ស្អាតប៉ុណ្ណោះ។

Aevin បាននិយាយថា “ខ្ញុំចាប់ផ្តើមធ្វើការព្យាបាលសក់ជាមួយប្រេងក្តៅ… ឬ “លាបប្រេង” លើសក់របស់ខ្ញុំជាមួយនឹងប៊ឺ ដែលខ្ញុំធ្វើវាមុនពេលកក់សក់នឹងសាប៊ូ។ ជាទម្លាប់ និងការថែរក្សាបែបនេះខ្ញុំធ្វើវាយ៉ាងហោចណាស់រៀងរាល់ប្រាំពីរថ្ងៃម្តង” ។

“លើសពីនេះទៅទៀត ខ្ញុំមានការប្រុងប្រយ័ត្ននៅពេលកាន់ចុងសក់របស់ខ្ញុំ   ខ្ញុំព្យាយាមធ្វើការថែរក្សាវាតាមដែលអាចធ្វើទៅបាន ដោយការប៉ះថ្នមៗទោះនៅពេលសក់សើម ឬស្ងួតក៏ដោយ ព្រោះវាអាចជួយខ្ញុំបានច្រើន៕