អន្តរជាតិ

សូរ្យគ្រាសដ៏ចម្លែក២១ឆ្នាំមានម្តងនឹងកើតមាននៅអឺរ៉ុបក្នុងខែមេសាឆ្នាំ២០២៤

ដោយ៖ សហការី

តារាសាស្រ្តនិយាយថា សូរ្យគ្រាសដ៏ចម្លែក២១ឆ្នាំមានម្តង នឹងកើតមាននៅអឺរ៉ុបក្នុងខែមេសា ឆ្នាំ២០២៤ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជជននៅទីនោះ។

ផ្ទុះការភ្ញាក់ផ្អើលតៗគ្នាមួយឲ្យដឹងថា មានការចាប់ផ្តើមរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏កម្រ នៅទូទាំងអាមេរិកខាងជើង ដែលមានសូរ្យគ្រាសនឹងកើតឡើងម្តងទៀតក្នុងរយៈពេល២១ ឆ្នាំទៀត។ បើតាមការរាយការណ៍របស់ Fox Weather បញ្ជាក់ថា សូរ្យគ្រាសដ៏ធំនៅអាមេរិកខាងជើង គ្រោងនឹងកើតឡើងចំប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍តារាសាស្ត្រនឹងមានភាពខ្លាំងក្លាបំផុតនៅក្នុងតំបន់ដែលកាត់តាមប្រទេសម៉ិកស៊ិក កណ្តាលរដ្ឋតិចសាស់ ផ្នែកនៃរដ្ឋទ្វីបចំនួន ១៤ផ្សេងទៀត និងភាគអាគ្នេយ៍នៃប្រទេសកាណាដា។ សូរ្យគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទឆ្លងកាត់រវាងផែនដី និងព្រះអាទិត្យ ហើយបានបាំងពន្លឺថ្ងៃទាំងស្រុង។ សូរ្យគ្រាសនៅខែមេសា ឆ្នាំ ២០២៤ នឹងក្លាយជាប្រភេទចុងក្រោយរបស់វានៅអាមេរិកខាងជើង រហូតដល់ឆ្នាំ ២០៤៥។ ទីក្រុង និងទីប្រជុំជននៅតាមបណ្តោយផ្លូវដែលធ្លាប់បានជួបកន្លងមក កំពុងរៀបចំការប្រារព្ធពិធី និងពិធីជប់លៀងរួចហើយ។

ពិធីបុណ្យត្រូវបានគ្រោងទុកសម្រាប់ទីក្រុង Del Rio រដ្ឋតិចសាស់ ដែលហៅថា “Solar Eclipse Fest” ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមេសា និងបញ្ចប់ថ្ងៃទី៩ ខែមេសា។ អ្នកជំនាញបញ្ជាក់ថា នៅពេលមើលសូរ្យគ្រាសដោយភ្នែកផ្ទាល់វាមិនមានភាពល្អប្រសើរនោះទេ ត្រូវតែមានឧបករណ៍ជំនួយកដូចជា វ៉ែនតា កែវឆ្លុះ ជាដើមនៅពេលមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕