សន្ដិសុខសង្គម

រន្ទះបាញ់ចំហ្វូងគោបណ្តាលឱ្យងាប់៨ក្បាលរដូករណែលនៅវាលស្រែ

កំពង់ឆ្នាំង៖ពេលភ្លៀងធ្លាក់មួយមេធំមានខ្យល់បក់បោកយ៉ាងខ្លាំង លាយឡំផ្គរនិងរន្ទះ​បានបាញ់ចំហ្វូងគោបណ្តាលឱ្យងាប់ចំនួន៨ក្បាលរដូករណែលនៅវាលស្រែ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី៩ ខែមេសាថា មានភ្លៀងមួយមេធំដោយមានទាំងខ្យល់បក់​បោកយ៉ាងខ្លាំង លាយឡំផ្គរនិងរន្ទះបានបាញ់ចំហ្វូងគោ បណ្តាលឱ្យងាប់៨ក្បាលបង្កការ​ភ្ញាក់ផ្អើលក្នុងមូលដ្ឋាន។ប្រភពដដែលបានបន្តថា ករណីរន្ទះបាញ់គោនេះបានកើតឡើងនៅភូមិ​ត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៨ ខែមេសា។

ម្ចាស់គោឈ្មោះ អ៊ុក គឹម ត្រូវរន្ទះបាញ់ងាប់គោចិញ្ចឹម៣ក្បាលនិងឈ្មោះ នួនសាវុធ គោងាប់អស់ចំនួន៥ក្បាល។មុនកើតហេតុគោជាច្រើនក្បាលត្រូវអ្នកភូមិចងចោល​ឱ្យស៊ីស្មៅនៅវាលស្រែខាងក្រោយផ្ទះ ត្រូវរន្ទះបាញ់ឱ្យងាប់៨ក្បាលតែម្តង។ប៉ុន្តែក្នុងឧបទ្ទវហេតុធម្មជាតិនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖វិចិត្រ