ព័ត៌មានជាតិ

ពលករខ្មែររាប់ពាន់នាក់វិលត្រឡប់មកស្រុកកំណើតចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិ

បាត់ដំបង÷ ពលករខ្មែររាប់ពាន់នាក់ដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ បានសម្រុកវិលមកកាន់ស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយក្នុងមួយថ្ងៃមានជិត ១០០០ ទៅជាង ២០០០នាក់។

យោងតាមការបញ្ជាក់របស់ លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការច្រកទ្វាអន្តរជាតិដូង បានបញ្ជាក់នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣នេះថា៖ ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានចំនួនច្រើនជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ០១ មកទល់ព្រឹកនេះ ពលករចំនួនចន្លោះពីជិត ១០០០នាក់ ដល់ជាង ២០០០នាក់ក្នុងមួយថ្ងៃៗ។

ផ្អែកតាមតួលេខប្រចាំថ្ងៃខាងលើមកទល់ថ្ងៃទី ០៩ ខែមេសា ចំនួនពលករមានចំនួនប្រហាក់ប្រហែល ១៥០០០នាក់ហើយ។

ដោយឡែកនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣នេះដែរ ពលករខ្មែរដែលធ្វើចំណាកស្រុក​ទៅធ្វើការនៅប្រទេសថៃ នៅបន្តចាកចេញជាហូរហែជាបន្តបន្ទាប់ទៀត៕

ដោយ: ព្រះអង្គខ្មៅ