ព័ត៌មានជាតិ

ផ្តល់អំណោយ២០លានរៀលដល់នគរបាលវរការពារព្រំដែនលេខ៧០១កម្ពុជា-ឡាវ

ស្ទឹងត្រែង៖លោកបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកាលពីថ្ងៃទី៩ ខែមេសាបានដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ព្រឹទ្ធសភា។ក្នុងនោះថវិកាប្រមាណ២០លានរៀលស្បៀង​អាហារនិងសម្ភារការិយាល័យជូនកម្លាំងនគរបាលវរការពារព្រំដែនលេខ៧០១ព្រំដែនកម្ពុជា-ឡាវស្ថិតក្នុង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជួបសំណេះសំណាល និងសួរសុខទុក្ខអមដំណើរដោយលោកឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តស្ទឹងត្រែងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឺងត្រែង។

អំណោយបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាយកផ្តល់ជូនដល់កម្លាំងនគរបាលវរការពារ​ព្រំដែនលេខ៧០១រួមមានថវិកាសម្រាប់អង្គភាពវរការពារព្រំដែនលេខ៧០១ចំនួន២០លានរៀល-កុំព្យូទ័រយួដៃ១គ្រឿង-ម៉ាស៊ីព្រីនធ័រ១គ្រឿងនិងសម្ភារការិយាល័យមួយចំនួន។

កងកម្លាំងក្នុងម្នាក់ទទួលបានថវិកាចំនួន៥ម៉ឹនរៀល-អង្ករ១បាវ-មី១កេស-ទឹកសុទ្ធ១យួរ-ទឹកត្រី/ទឹកស៊ីអ៊ីវ១យួ-ត្រីខ១យួ-សៀង១គីឡូក្រាម និងឆៃពៅផ្អែម១គីឡូក្រាម៕ដោយ៖សុខុម