អន្តរជាតិ

បាត់ខ្លួន៨នាក់ ក្នុងហេតុការណ៍បាក់អគារ៥ជាន់នៅក្រុង Marseille ប្រទេសបារាំង

មនុស្សយ៉ាងហោចណាស់៨នាក់បានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារ៥ជាន់នៅទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង។

មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សប្រាំបីនាក់មិនបានឆ្លើយតបនឹងការហៅទូរសព្ទទេ ហើយត្រូវបានគេគិតថាស្ថិតនៅក្រោមគំនរបាក់បែកនៃអគារពីរដែលបានដួលរលំនៅជិតកំពង់ផែក្នុងទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង។ ព្រះរាជអាជ្ញានៃទីក្រុង Marseille លោកស្រីDominique Laurens បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានពេលល្ងាចកាលពីថ្ងៃអាទិត្យថា អ្នកពន្លត់អគ្គិភ័យជាង ១០០ នាក់បានធ្វើការពន្លត់អគ្គិភ័យ។ ការដួលរលំនេះបណ្តាលឱ្យមានអគ្គិភ័យដែលមានភាព​ស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស៊ើបអង្កេត ហើយវាមិនទាន់ត្រូវបានគ្រប់គ្រងនៅឡើយទេទោះជាមានការអន្តរាគមន៍អស់រយៈពេល១៧ម៉ោង។

ដោយបន្តថា មិនទាន់មានដំណឹងផ្លូវការពីការរកឃើញអ្នកបាត់ខ្លួនច្រើននាក់នេះទេ តែអ្នករបួសមានចំនួន​៥នាក់ ខណៈដែលមូលហេតុនៃឧប្បត្តិហេតុនេះក៏កំពុងត្រូវបានស៊ើបអង្កេត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា