សន្ដិសុខសង្គម

ត្រៀមបញ្ជូន៦នាក់ករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងជំនាញបានតាមរកក្រុមជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណី​លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយចាប់បាននៅក្រុងព្រះសីហនុ ហើយត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកត្រាំកក់ សហការជាមួយនគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវករណីលួចគាស់ផ្ទះនៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២ ខែមេសា។លុះដល់ថ្ងៃទី៨ មេសាឆ្នាំ២០២៣ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូម៉ាកនិចចំនួន៤គ្រឿង-លុយដុល្លារចំនួន១.៨០០ដុល្លារ-ទូរសព្ទIPhone13pro max ចំនួន៣គ្រឿង-លោហៈពណ៌លឿង២ខ្សែ។ក្រោយមកកម្លាំងនគរបាលក្រុងព្រះសីហនុ បាននាំខ្លួនក្រុមជនសង្ស័យប្រគល់ឱ្យនគរបាល​ស្រុកត្រាំកក់ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ