អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លានឹងបើករោងចក្រថ្មីនៅទីក្រុងសៀងហៃប្រទេសចិន

ក្រុមហ៊ុនរថយន្តអគ្គិសនីអាម៉េរិកតេស្លារបស់មហាសេដ្ឋីអ៊ីលនម៉ាស នឹងបើករោងចក្រផលិតថ្មី​នៅក្នុងទីក្រុងសៀងហៃប្រទេសចិន ដោយនឹងដំណើរការនៅឆ្នាំ២០២៤។

នេះបើតាមគេហទំព័រក្រុមហ៊ុន​បាន​និយាយ​ក្នុង​ការ​បង្ហោះ​សារ​នៅ​ថ្ងៃ​អាទិត្យទី ៩ ខែមេសា ឆ្នាំ២០២៣។ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla Inc កំពុង​បើក​រោងចក្រ​នៅ​ទីក្រុង​សៀងហៃ ដែល​មាន​សមត្ថភាព​ផលិត​ផលិតផលរថយន្ត​ថាមពល Megapack មួយ​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ដើម្បី​បន្ថែម​ទិន្នផល​រោងចក្រ Megapack ក្នុង​រដ្ឋ California។

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីពិធីចុះហត្ថលេខានៅទីក្រុងសៀងហៃថា ក្រុមហ៊ុន ផលិតរថយន្តរបស់ Elon Musk នឹងចាប់ផ្តើមដំណើរការរោងចក្រនៅត្រីមាសទីបី ហើយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ ។

ទីភ្នាក់ងារ Xinhua បាននិយាយទៀតថា ដោយបំពេញបន្ថែមរោងចក្រសៀងហៃដែល​មានស្រាប់ដ៏ធំមួយដែលផលិតរថយន្តអគ្គិសនី រោងចក្រថ្មីនេះនឹងផលិតដំបូង ១០០០០ Megapack ក្នុងមួយឆ្នាំ ស្មើនឹងប្រហែល ៤០ ជីហ្គាវ៉ាត់ម៉ោងនៃការផ្ទុកថាមពលដែលត្រូវលក់នៅទូទាំងពិភពលោក។ ជាមួយនឹងរោងចក្រសៀងហៃថ្មី Tesla នឹងទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ថ្មឈានមុខគេ​ក្នុងពិភពលោករបស់ប្រទេសចិន ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការចំណាយលើដុំថ្មលីចូម-អ៊ីយ៉ុង Megapack របស់ខ្លួន ដើម្បីបំពេញតម្រូវការកើនឡើងនៃការផ្ទុកថាមពលទូទាំងពិភពលោក នៅពេលដែលពិភពលោកផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតរថយន្ត Model 3 នៅក្នុងទីក្រុងសៀងហៃតាំងពីឆ្នាំ ២០១៩ ហើយឥឡូវនេះមានសមត្ថភាពផលិតរថយន្តចំនួន ២២០០០ គ្រឿងក្នុងមួយសប្តាហ៍៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា