អន្តរជាតិ

រូបិយប័ណ្ណប្រាក់រូបរបស់រុស្ស៊ីទទួលរងនូវភាពអាក្រក់បំផុតក្នុងសប្តាហ៍ធៀបនឹងប្រាក់ដុល្លារអាម៉េរិក

រូបិយប័ណ្ណប្រាក់រូបរបស់រុស្ស៊ី បានទទួលរងនូវភាពអាក្រក់បំផុតក្នុងពេលមួយសប្តាហ៍​ចុងក្រោយនេះបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

រូបិយប័ណ្ឌរបស់រុស្ស៊ីបានទទួលរងនូវឥទ្ធិពលធ្លាក់ចុះដ៏អាក្រក់បំផុតនៅរយៈពេលសប្តាហ៍ចុងក្រោយនេះ ក៏ដូចជាឆ្នាំនេះធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយការធ្លាក់ចុះដោយសារកង្វះរូបិយប័ណ្ណបរទេសនៅទីក្រុងមូស្គូ និងការលក់អាជីវកម្មលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី។ ប្រាក់រូបបានធ្លាក់ចុះជាង ២ ភាគរយធៀបនឹងប្រាក់ដុល្លារដល់កម្រិតទាបគិតត្រឹមថ្ងៃសុក្រទី ៧ ខែមេសា ឆ្នាំ២០២៣​ នៅត្រឹម ៨៣.៥០ក្នុងមួយដុល្លារ ខណៈហាងឆេងអាចនឹងបន្តធ្លាក់ចុះជាងនេះទៀតដែលជាការ​ចុះខ្សោយបំផុតចាប់តាំងពីខែមេសាឆ្នាំមុន ហើយបានធ្លាក់ចុះច្រើនជាង ២ ភាគរយធៀបនឹងប្រាក់អឺរ៉ូដល់កម្រិតទាបនៅថ្ងៃសុក្រ ខណៈស្មើនឹង ៩១.៣២ក្នុងមួយអឺរ៉ូ។ សរុបមក ប្រាក់រូបបានធ្លាក់ចុះជាង ៥ភាគរយធៀបនឹងប្រាក់ដុល្លារក្នុងសប្តាហ៍នេះ។

ដូចដែលបានជម្រាបនៅខាងដើម កត្តាដែលនាំឲ្យមានការធ្លាក់ចុះគឺដោយសារតែ​ឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច ដាក់មកលើទីក្រុងមូស្គូជុំវិញ​សង្រ្គាមឈ្លានពានទៅលើអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា