អន្តរជាតិ

មានការងឿងឆ្ងល់មួយថាតើសត្វកន្លាតជាប់ក្នុងទ្វារមាសរបស់នារីម្នាក់ដោយរបៀបណា?

ដោយ៖ សហការី

ផ្ទុះការងឿងឆ្ងល់មួយថា តើសត្វកន្លាតជាប់នៅក្នុងទ្វារមាសរបស់នារីម្នាក់ដោយរបៀបណា​ក្រោយគ្រូពេទ្យរកឃើញសត្វនេះនៅក្នុងប្រដាប់ភេទរបស់នាង?

ស្ត្រី​ម្នាក់​ត្រូវបានគ្រូពេទ្យ​យកសត្វ​កន្លាត​ចេញពី​ទ្វារមាស​របស់គាត់ បន្ទាប់ពីគាត់​បាន​ទៅ​ជួប​គ្រូពេទ្យ​ដោយ​ត្អូញត្អែរ​ថា ដូចមានអ្វីចម្លែកខ្លាំង​នៅ​ក្នុងទ្វារមាស​របស់​នាង​។ អ្នកជំងឺដែលមិនត្រូវបានគេប្រាប់អត្តសញ្ញាណ បានមកគ្លីនិកក្នុងប្រទេសហុងឌូរ៉ាស ហើយបានត្អូញត្អែរពីផ្លូវអារម្មណ៍ថា រាងចង់ «ងងុយដេកខ្លាំងហើយញ័រខ្លួនប្រាណ និងបែកញើស»។

គ្រូពេទ្យជំនាញ​ស្រឡាំងកាំង​ពេល​ពិនិត្យ​ឃើញ​សត្វល្អិត​ងាប់​នៅ​ខាងក្នុងប្រដាប់ភេទរបស់​នាង។ ពេទ្យក៏បាន​​យកវា​ចេញ​ភ្លាមៗ ហើយ​ស្ត្រី​នោះ​ត្រូវ​បានអនុញាតឲ្យចេញពីមន្ទីពេទ្យ​ បន្ទាប់​ពី​​ពិនិត្យ​រក​ស្នាមរបួស។ វេជ្ជបណ្ឌិត Marco Calix ជាគ្រូពេទ្យរោគស្ត្រីដែលបានពិនិត្យអ្នកជំងឺម្នាក់នេះបាននិយាយថា យើងមិនដឹងច្បាស់ទេថា កន្លាតចូលទៅក្នុងទ្វារមាសរបស់ស្ត្រីម្នាក់នេះអស់រយៈពេលប៉ុន្មាននោះទេ។ ប៉ុន្តែឥឡូវនេះគ្មានបញ្ហារទេព្រោះយើងបានជួយដោះស្រាយនាងរួចរាល់ហើយ។

ក្រុមគ្រូពេទ្យដែលព្យាបាលស្រ្តីខាងលើនៅ Tegucigalpa ជារដ្ឋធានីរបស់ប្រទេសហុងឌូរ៉ាស បាននិយាយថា នារីម្នាក់នេះពីមុនបានប្រើស្រោមអនាម័យរួមភេទ និងរួមភេទដោយប្រើប្រាស់ប្រដាប់ប្រដាផ្លូវភេទនៅក្នុងផ្នែកទ្វារមាសរបស់នាង។ ប៉ុន្តែ​គ្រូពេទ្យមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល​ពួក​គេ​បាន​រក​ឃើញ​សត្វ​ល្អិត​នេះ​ជា​លើក​ដំបូង​។

គ្រូពេទ្យជំនាញបន្ថែមដែរថា មានគេរាយការណ៍មកជារៀងរាល់ឆ្នាំ អំពីករណីសត្វល្អិតដែលជាប់គាំងនៅក្នុងខ្លួនមនុស្ស។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ អាឡាបាម៉ា បាននិយាយថា បញ្ហានេះពួកគេបានព្យាបាលចំនួន៥ករណីនៅក្នុងមួយឆ្នាំៗ។ វាជារឿងតិចតួចណាស់សម្រាប់សត្វកន្លាត ដែលជាសត្វល្អិតកម្របំផុតចូលទៅក្នុងទ្វារមាសស្រ្តីណាម្នាក់ នេះបើយោងតាមអ្នកជំនាញដែលបានប្រទះឃើញសត្វកន្លាតនៅខាងក្នុងទ្វារមាសរបស់អ្នកជំងឺ៕