សន្ដិសុខសង្គម

ក្មេងសិស្សសាលានាំគ្នាចុះលេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់ម្នាក់

តាកែវ៖ក្មេងតូចៗសិស្សសាលា២នាក់បាននាំគ្នាចុះលេងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ម្នាក់​និងសង្គ្រោះរួចផុតពីស្លាប់ម្នាក់។ហេតុការណ៍នោះបានកើតឡើងនៅត្រង់វិទ្យាល័យអង្គការ ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមេសា ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសលង់ទឹកទាំង២នាក់ឈ្មោះ ជួន វណ្ណៈ អាយុ៨ឆ្នាំជាសិស្សថ្នាក់ទី២ រៀនសាលាបឋមសិក្សាអង្គការ។ ឪពុកឈ្មោះជួន សារ៉ាត់ ម្តាយឈ្មោះ ថាបុបា្ផ។ឈ្មោះ សុខ គីមេង អាយុ៩ឆ្នាំឪពុកឈ្មោះ សុខ សៀងម៉េង ម្តាយឈ្មោះប៉ុន ស្រីណាក់។

មុនកើតហេតុក្មេងទាំង២នាក់បាននាំគ្នាចុះលេងទឹកស្រះរហូតដល់ទឹកជ្រៅបណ្តាលឱ្យលង់ ទាំង២នាក់តែម្តង។ពេលនោះមានក្រុមអ្នកទៅលេងកម្សាន្តអង្គរសង្ក្រាន្តនៅសាលាបានឃើញ ក៏ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។តែអកុសលក្មេងប្រុសឈ្មោះ ជួន វណ្ណៈ អាយុ៨ឆ្នាំ បានស្លាប់។

ក្រោយពីបានទទួលពត័មានកម្លាំងនគរបាលស្រុក សហការជាមួយអាជ្ញាធរនិងគ្រូពេទ្យបានចុះពិនិត្យភ្លាមៗហើយបានបញ្ជាក់ថា ក្មេងរងគ្រោះបានលង់ទឹកស្លាប់ពិតប្រាកដមែន៕ដោយ៖វិចិត្រ