សេដ្ឋកិច្ច

ការកំណត់​ម៉ាក​សម្គាល់ ដូងខ្ទិះ​បាត់ដំបង ជាការ​បើកឱកាស និង​លើកកម្ពស់​ជីវភាព​រប​ស់​កសិករ​

បាត់ដំបង​៖​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ដូងខ្ទិះ​បាត់ដំបង ” ជាការ​ផ្តល់​ឱកាសល្អ​និង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ដល់​កសិករ​ឲ្យ​ប្រសើរឡើង​។​

​ក្រោម​កិច្ចសម្របសម្រួល​ពី​ផ្នែក​ជំនាញ​រវាង​ផលិតករ​ដូងខ្ទិះ ជាមួយនឹង​អាជីវករ កាលពី​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា​៖​កន្លងមក​ដំណាំ​ដូងខ្ទិះ​នៅតែ​រក្សាបាន​នូវ​ការគាំទ្រ​បរិភោគ​ច្រើន​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ទាំង​ក្នុង​និង​ក្រៅ​តំបន់​។​ដូងខ្ទិះ​បាត់ដំបង​ក្រោយ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​រួចហើយ​តម្លៃ​ដូងខ្ទិះ​អាចមាន​ការកើនឡើង​ព្រោះ​កសិករ​មានលទ្ធភាព​ល​ក់បាន​ច្រើន​នៅលើ​ទីផ្សារ និង​មានការ​ទទួលស្គាល់​ជាស​កល​។​

​ដូងខ្ទិះ​បាត់ដំបង​ក្រោយ​មាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ជា​ផ្លូវការ បងប្អូន​ផលិតករ​ឬ​អាជីវករ​ទាំងអស់​ត្រូវ​ចូលរួម​ដោយស្មោះ​ត្រង់​ជាមួយគ្នា​ដើម្បី​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់ខ្លួន​ឲ្យ​បានល្អ​ត្រឹមត្រូវ ពិសេស​ប្រភព​ពូជ​ដំណាំ​ច្បាស់លាស់​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក ផេង សិទ្ធី អភិបាលរង​ខេត្តបាត់ដំបង បាន​លើកឡើងថា​៖ ការរៀបចំ​កសាង​កេរ​ឈ្មោះ ” ដូង​ខ្ឬិះ​បាត់ដំបង “​ជា​ម៉ាក​សម្គាល់​ភួ​មិ​សាស្ត្រ​ទំនិញ​នេះ​លោក​ជឿជាក់​១០០%​ថា​អាច​នឹង​ផ្តល់នូវ​ភាពជឿជាក់​សម្រាប់​អ្នកប្រើប្រាស់​អ្នក​បរិភោគ​ក្នុង​ការបញ្ជាទិញ​ព្រមទាំង​ហ៊ាន​ចំណាយ​ថវិកា​ទិញ​ខ្ពស់​មិន​រូ​ញ​រា ដោយសារ​វា​បានបញ្ជាក់​ពី​គុណភាព ជា​ផលិតផល​តំណាង​ប្រទេស​។ ដំណាំ​ដូងខ្ទិះ​ជា​ដូង​ប្រភេទ​កម្រ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ក្រអូប​ជាប់មាត់ ក្រៅពីនេះ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ថែមទៀត​៕​ដោយ​: ព្រះអង្គ​ខ្មៅ​