អន្តរជាតិ

IMF៖ ហានិភ័យនៃភាពអត់ឃ្លាន ភាពក្រីក្រកាន់តែខ្ពស់ដោយសារកំណើនសេដ្ឋកិច្ចយឺត

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា​នឹងកើនឡើងតិចជាង ៣ ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៣.៤ភាគរយកាលពីឆ្នាំមុន ដែលបង្កើនហានិភ័យនៃភាពអត់ឃ្លាន និងភាពក្រីក្រនៅទូទាំងពិភពលោក។

លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនត្រូវបានគេរំពឹងថានឹងនៅតែមានប្រហែល ៣ ភាគរយសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ  នោះវាជាការព្យាករណ៍កំណើនមធ្យមទាបបំផុតរបស់យើងចាប់តាំងពីឆ្នាំ ១៩៩០”។

លោកស្រីថា  “ភាពក្រីក្រ និងភាពអត់ឃ្លានអាចកើនឡើង ដែលជានិន្នាការដ៏គ្រោះថ្នាក់ដែលត្រូវបានចាប់ផ្តើមដោយវិបត្តិជំងឺកូវីដ-១៩”។ ការអត្ថាធិប្បាយរបស់ Georgieva បានធ្វើឡើងមុនកិច្ចប្រជុំនៅសប្តាហ៍ក្រោយរបស់ IMF និងធនាគារពិភពលោកដែលជាទីភ្នាក់ងារផ្តល់ប្រាក់កម្ចីខ្សែបណ្តាញ នឹងកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហាបន្ទាន់បំផុតរបស់សេដ្ឋកិច្ចពិភពលោក។

ការជួបជុំប្រចាំឆ្នាំនឹងធ្វើឡើងនៅពេលដែលធនាគារកណ្តាលនៅជុំវិញពិភពលោកបន្តដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ហើយដោយសារវិបត្តិបំណុលដែលកំពុងបន្តនៅក្នុងប្រទេស​កំពុងរីកចម្រើនជំរុញឱ្យបន្ទុកបំណុលកាន់តែខ្ពស់ ដោយរារាំងប្រទេសនានាមិនឱ្យរីកចម្រើន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា