អន្តរជាតិ

ឡាន Formula1 អាចនឹងហោះលើមេឃបាននៅតែជាចម្ងល់ចំពោះមនុស្សទូទៅ

ដោយ៖ សហការី

ក្រុមអ្នកស្រាវជ្រាវផលិតរថយន្តមកពីក្រុមហ៊ុននានា បានបំផុសគំនិតថានឹងធ្វើឲ្យក្តីស្រមៃ អំពីការបង្កើតឡានហោះឲ្យក្លាយទៅជាការពិតក្នុងពេលដ៏ខ្លីខាងមុខ។

ប៉ុន្តែមក​ទល់នឹង​ពេល​នេះមិន​មាន​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ​បានដាក់​លក់​រថយន្ត​ហោះ​នៅឡើយ​ទេ។ តែយ៉ាងណាមិញនៅឆ្នាំក្រោយ Alauda Aeronautics ដែលមានមូលដ្ឋាននៅទីក្រុង Adelaide គ្រោងនឹងបង្ហាញការប្រណាំងឡានហោះ ដំបូងបង្អស់របស់ពិភពលោកនៅវាលខ្សាច់អូស្ត្រាលី ស៊េរីដែលគេចាក់ភ្នាល់ប្រាក់ខ្ពស់ជាងគេនោះ គឺ Airspeeder ដែលត្រូវបានដាក់រហ័សនាមថា ជា Formula One។ នៅឆ្នាំ ២០២៤ ម៉ូដែលនេះត្រូវបានកំណត់ឲ្យប្រើនៅក្នុងការប្រណាំងជាក្រុម Airspeeder ដែលនឹងចាក់ផ្សាយនៅទូទាំងពិភពលោកដោយ Fox Sports Australia។

មានក្រុមហ៊ុនជាច្រើនដូចជា Toyota, AirBus, Hyundai, និង Kitty Hawk ដែលមានជំនួយពីសហស្ថាបនិក Google លោក Larry Page កំពុងប្រកួតរប្រជែងគ្នា ដើម្បីបង្កើតរថយន្ត Vertical Take-Off and Landing (VTOL) ហោះឡើងចុះត្រង់ ហើយអាចដាក់ឲ្យដំណើរការដំបូងគេក្នុងវិស័យពាណិជ្ជកម្ម ដែលនឹងទទួលបានប្រាក់ចំណូលនៅក្នុងឧស្សាហកម្មអំប្រ៊ីយ៉ុង។

Brown បានប្រាប់ Al Jazeera ថា “ប្រសិនបើយើងក្រឡេកមើល Formula One មានបច្ចេកវិទ្យាជាច្រើនថ្មីៗដូចជាច្រកចេញចូលរបស់រថយន្តដឹកអ្នកដំណើរដែរ”។ អ្នកនាំពាក្យក្រុមហ៊ុន Joby Aviation លោក Oliver Walker-Jones ដែលជាក្រុមហ៊ុនផលិតយន្តហោះមួយក្នុងចំណោមក្រុមហ៊ុនផលិតយន្តហោះ VTOL ឥឡូវនេះកំពុងធ្វើការជាមួយអាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់ទីក្រុងឌូបៃ លើផែនការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការរំភើបចំពោះឱកាសស្វែងរកដៃគូដែលសកម្ម”។

ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតយន្តហោះ VTOL ដែលមានគេស្គាល់តិចតួចនៅប្រទេសអូស្ត្រាលី កំពុងព្យាយាមដោះស្រាយបញ្ហានេះដោយយកលំនាំតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ជាច្រើន។ Morgan Stanley បានព្យាករណ៍ថា កាផលិតរថយន្តហោះនៅឆ្នាំ ២០៤០ នឹងមានតម្លៃរហូតដល់ទៅមួយពាន់ពាន់លានដុល្លារ៕