សេដ្ឋកិច្ច

សម្តេច​តេ​ជោ ណែនាំ​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្សត់ខ្សោយ​

ដោយៈសិរីមតី

​ភ្នំពេញៈ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ៦ ខែមេសា បាន​ទទួលយក​តួនាទី​ជា​ប្រធានកិត្តិយស​របស់​សមាគម​ឧកញ៉ា​កម្ពុជា និង​បាន​ណែនាំ​ឱ្យ​សមាគម​នេះ ធ្វើ​កិច្ចការ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ខ្សត់ខ្សោយ​។​

​ក្នុងពេល​ជំនួប​សម្តែង​ការគួរសម​លើកដំបូង​នៅ​ថ្ងៃទី ៦ មេសា ក្រោយពី​ការបង្កើត​សមាគម​ឧកញ៉ា​កម្ពុជា នៅ ឆ្នាំ ២០២២ សម្តេច​តេ​ជោ បាន​ណែនាំ​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ឱ្យចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាពិសេស​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ពង្រឹង​សាមគ្គីភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​« ការរស់នៅ​ក្នុងសង្គម​មួយ​បាន គឺ​មិនអាច​កាត់ផ្តាច់​គ្នា​នោះឡើយ រវាង​អ្នកមាន និង​អ្នក​ខ្សត់​ខ្សោយ គឺ​ត្រូវ​ចេះ​យកអាសា​គ្នា ដូច​ពាក្យចាស់​បុរាណ​ទូន្មាន​ថា​អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រាជ្ញា​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។​

​តាម​ខ្លឹមសារ​បង្ហោះ​លើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចតេជោហ៊ុន សែន បានសរសេរថា​៖ «​ឧកញ៉ា​ទាំងអស់​ត្រូវ​ពង្រឹង​សាមគ្គីភាព រួមគ្នា​ជួយ​ដល់​កិច្ចការ​សង្គម ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចេះ​ជួយ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​»​៕