អន្តរជាតិ

រុស្ស៊ីបោះជំរំតង់សម្រាប់ទាហានព្យាបាលរបួសនៅកណ្តាលតំបន់គ្រីមៀរ

អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីបានបោះជំរំតង់ជាច្រើនសម្រាប់ទុកឲ្យទាហានសម្រាកព្យាបាលរបួស​នៅកណ្តាលតំបន់គ្រីមៀរ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី ៦ ខែមេសាថា “ជំរំតង់សម្រាប់អ្នកឈ្លានពានរុស្ស៊ីដែលទុកដាក់អ្នករងរបួសៗ ត្រូវបានគេប្រទះឃើញនៅក្នុងការ​តាំងលំនៅមួយនៃស្រុក Simferopol នៃសាធារណរដ្ឋស្វយ័តគ្រីមៀរ​ដែលកាន់កាប់ជាបណ្តោះអាសន្ន។ គិតត្រឹមថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ទាហានសត្រូវប្រហែល ១០០នាក់កំពុងទទួលការស្តារ​ឡើងវិញការព្យាបាលនៅក្នុងជំរំវាលនោះ។

ព័ត៌មានលំអិត៖ អគ្គសេនាធិការបានបន្ថែមថា អ្នកកាន់កាប់រុស្ស៊ីបន្តទទួលរងការខាតបង់​យ៉ាងធំធេងខាងកម្លាំងពលកម្ម ហើយសម្ភារបរិក្ខារពេទ្យក្នុងស្រុកនៅក្នុងទឹកដីដែលកាន់កាប់​បណ្តោះអាសន្នត្រូវបានផ្ទុកអ្នករបួសយ៉ាងពេញទំហឹង។ របាយការណ៍វាយតម្លៃចុងក្រោយ អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាត់បង់បុគ្គលិកយោធាជាង១៧៧.០០០នាក់ រថក្រោះ ៣.៦៣៣គ្រឿង រថពាសដែក ៧.០១៦គ្រឿង និងប្រព័ន្ធកាំភ្លើងធំចំនួន ២.៧២២គ្រឿងចាប់តាំងពីសង្រ្គាមថ្ងៃដំបូង៕

ប្រភព៖  Ukrianska Pravda

ប្រភពរូប៖Ukrianska Pravda
ប្រែសម្រួល៖សុខ តុលា