មេទាហានស៊ីឈ្នួលរុស្ស៊ីស្រែកសុំជំនួយបន្ថែមទៅកាន់វិមានក្រឹមឡាំង ខណៈដែលបច្ចុប្បន្នចុងក្រោយបានសារភាពដោយផ្ទាល់មាត់ថា វាយបុកអ៊ុយក្រែនលែងបែកហើយ អ៊ុយក្រែនការពារយ៉ាងរឹងមាំណាស់។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
នៅលើបណ្តាញសារ Telegram កាលពីថ្ងៃទី ៦ ខែមេសា លោក Yevgeny Prigozhin ដែលជាមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីបាននិយាយថា កងទ័ពអ៊ុយក្រែន “មិនទៅណាទេ” ហើយបានរៀបចំការការពារយ៉ាងតឹងរ៉ឹងទៀតផងនៅក្នុងទីក្រុង ដែលប្រសិនបើពួកគេវាយបកមកវិញខ្លាំង ពួកគេនឹងកាន់កាប់ទីតាំងថ្មីនៅជាយក្រុង និងនៅ Chasiv Yar នៅភាគខាងលិច។ “នោះហើយជាមូលហេតុដែលខ្ញុំមិនដែលហ៊ាននិយាយស្តីអំពីការប្រមាថណាមួយឡើយ”។ Prigozhin បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនទាន់ពេញចិត្តនឹងការគាំទ្រដែលគាត់ទទួលបានពីកងកម្លាំងសំខាន់ៗរបស់រុស្ស៊ី រួមទាំងការវាយប្រហារលើតំបន់ខាងមុខដែលនៅជាប់គ្នាទេ។ លោកបានលើកឡើងនូវបញ្ហាចម្បងចំនួនបីទៅកាន់វិមានក្រឹមឡាំង ទី១គឺការការពារចំហៀង, ទី២គឺរចនាសម្ព័ន្ធបញ្ជា និងទី៣គឺការផ្គត់ផ្គង់គ្រាប់រំសេវ។
Prigozhin ក៏បាននិយាយផងដែរថា វាមានរយៈពេលយូរណាស់មកហើយដែលគាត់បានឃើញឧត្តមសេនីយ៍ Sergey Surovikin ដែលបានបញ្ជាយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនគ្មានផ្លែផ្កា ហើយចុងក្រោយនេះទៀតប្រធានអគ្គសេនាធិការកងទ័ព លោក Valery Gerasimov ក៏ត្រូវបានផ្តល់តំណែងទៀតក៏នៅតែមិនឃើញមានអ្វីប្លែក។ លោក Prigozhin ថា “ខ្ញុំមិនដឹងថាគាត់ឡើងមកធ្វើអ្វីនោះទេ”។
មិនទាន់មានសេចក្តីរាយការណ៍ពីខាងអ៊ុយក្រែនចំពោះការវិវត្តន៍ណាមួយឡើយក្នុងសមរភូមិ។ អ៊ុយក្រែនបានបញ្ជាក់នាពេលថ្មីៗនេះថា ទុកពេលឲ្យទាហានរុស្ស៊ីចេញតាមសម្រួល មុនពេលខ្លួនបើកការវាយផ្តាច់៕
ប្រភព៖ ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា
![](https://cambodiaflashnews.com/wp-content/uploads/2023/04/2022_12_17T111950Z_245978668_RC2M7Y9D9QZ0_RTRMADP_3_UKRAINE_CRISIS.jpg)
![](https://cambodiaflashnews.com/wp-content/uploads/2023/04/230315140717-02-ukraine-prigozhin-bakhmut-super-169-1024x576.jpeg)