សន្ដិសុខសង្គម

ឃាត់ខ្លួនបុរស​ចិន​២​នាក់ករណីព្រួតគ្នាវាយ​ចិន​ដូច​គ្នាឱ្យរងរបួសធ្ងន់

​ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសចិន២នាក់ ករណីព្រួតគ្នាវាយនិងធ្វើទារុណកម្មទៅលើ​ជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់។

មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់សំរោងក្រោមបានឱ្យដឹងថា ករណីខាងលើបានកើតឡើងនៅបុរីឈូកវ៉ា២ ឋិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០យប់ថ្ងៃទី៦ ខែមេសា។ មុន​កើតហេតុ ​ពលរដ្ឋ​បានឃើញ​បុរស​ជនជាតិចិន​២​នាក់​នាំ​គ្នា​ធ្វើ​ទា​រុ​ណ​ក​​ម្ម​ព្រួត​វា​​យ​ទៅ​លើ​​ចិន​ដូច​គ្នា​ម្នាក់ បណ្ដាល​​ឱ្យ​រង​របួសធ្ងន់ ។ពួកចិន២នាក់បាន​យក​ខ្សែ​ចងដៃ​ចងជើង​ផ្អោប​គ្នា រួច​អូស​យក​ទៅដាក់​ក្នុង​បន្ទប់ទឹក​។

ក្រោយ​ពី​ទទួល​ដំណឹង​​ភ្លាម ​កម្លាំងនគរបាល​សហការ​ចុះ​ឃាត់ខ្លួន​បាន​២នាក់​រួច​នាំ​យក​ទៅ​សាកសួរ។បន្ទាប់​ពី​សួរនាំ សមត្ថកិច្ចបាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កន្លែង​កើតហេតុ​វិញ ដើម្បី​បើក​សោ​ទ្វារផ្ទះ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ហើយ​ដឹកទៅ​​មន្ទីរពេទ្យ​​ភ្លាម​ៗ​​។​ក្រោយមកជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​នាំ​ទៅ​​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យដើម្បីបន្ត​​នីតិវិធី៕ដោយ៖វិចិត្រ