កីឡា

Real Madrid ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Copa del Rey ក្រោយបំបាក់ Barcelona ៤-០

ដោយ៖ Rith Kongkea

អធិរាជស Real Madrid បានទម្លាក់ Barcelona យ៉ាងចាស់ដៃនៅកីឡដ្ឋាន Camp Nou ក្នុងលទ្ធផល ៤ទល់០ ហើយឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 មក ។

៤គ្រាប់របស់ Real Madrid ក្នុងជំនួប Clasico ធ្វើបានដោយ Karim Benzema ម្ចាស់ជើងឯក Ballon d’Or  ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) និងកីឡាករ Vinicius Junior រកបាន១គ្រាប់ដែរ​ដើម្បីទម្លាក់ម្ចាស់ជើងឯក 31 សម័យកាលចេញ ហើយ Real Madrid ឡើងជួប Osasuna ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី 06 ខែឧសភាខាងមុខនេះ៕