សន្ដិសុខសង្គម

មិនទាន់រកឃើញក្មេងម្នាក់ចំណោម៤នាក់បាត់ខ្លួនពេលលិចទូកក្នុងទន្លេ

ក្រចេះ៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញក្មេងប្រុសម្នាក់ចំណោម៤នាក់ ដែលបានបាត់ខ្លួនពេលលិចទូកក្នុងទន្លេមេគង្គនៅឡើយ។ឧប្បត្តិហេតុលិចទូកកណ្ដាលទន្លេនេះ​បានកើតឡើងនៅស្រុកព្រែកប្រសព្វ ព្រំប្រទល់ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៥ ខែមេសា។

មន្ត្រីនគរបាលស្រុកព្រែកប្រសពបានឱ្យដឹងថា ក្មេងប្រុសម្នាក់បានបាត់ខ្លួនចំណោម៤នាក់ ខណៈពួកគេបានលិចទូកនៅកណ្តាលទន្លមេគង្គ។

មុនកើតហេតុ ក្រុមជនរងគ្រោះបានធ្វើដំណើរតាមទូកមានគ្នា៥នាក់ ចេញពីស្រុកព្រែកប្រសព្វ​ឆ្ពោះទៅឃុំកោះច្រែង។មកដល់កណ្ដាលទន្លេមេគង្គមានខ្យល់ខ្លាំងនិងរលកធំៗទូក​ក៏បានលិចនៅកណ្តាលទន្លេបណ្តាលឱ្យបាត់ខ្លួនក្មេងប្រុសម្នាក់ រី៤នាក់ទៀតត្រូវបានសង្គ្រោះរួច​ផុតពីគ្រោះថ្នាក់។

ជនរងគ្រោះទាំង៥នាក់ឈ្មោះម៉ក កក្កដា-មាស បញ្ញា-អូនសុភ័ក្រ្ត-ទិត្យ ជីវ័ន្តនិងឈ្មោះលន់ ខេមរាដែលបាត់ខ្លួន។ពួកគេមានអាយុពី១៦ដល់១៩ឆ្នាំជាសិស្សនិងកម្មករនៅស្រុក​ព្រែកប្រសព្វខេត្តក្រចេះ។រហូតមកដល់រសៀលថ្ងៃទី៦ ខែមេសានេះមិនទាន់រកឃើញនៅឡើយទេ ហើយ សមត្ថកិច្ចកំពុងរុករកបន្តទៀត៕ដោយ៖ វីរ