អន្តរជាតិ

ប៉ូឡូញ និងអ៊ុយក្រែនចុះហត្ថលេខាលើអនុស្សរណៈកសាងសំណង់ឡើងវិញ និងផលិតគ្រាប់រថក្រោះរួមគ្នា

ប្រទេសប៉ូឡូញ និងអ៊ុយក្រែន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ព្រមទាំងចូលរួមផលិតគ្រាប់រំសេវរថក្រោះរួមគ្នា។

ប្រទេសប៉ូឡូញ និងអ៊ុយក្រែនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងកិច្ចព្រមព្រៀងស្តីពីការផលិតរួមគ្នានៃគ្រាប់រំសេវរថក្រោះកាលពីថ្ងៃពុធទី ៥ ខែមេសា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកហ្សេឡិនស្គី ព្រមទាំងភរិយាហ្សេឡិនស្កា នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ ដោយបានព្រមព្រៀងសហការគ្នាថានឹងគ្រោង កសាង អ៊ុយក្រែនឡើងវិញ ក្រោយពីសង្គ្រាមជាមួយ រុស្ស៊ីបានបញ្ចប់នៅពេលអនាគត។ គ្រាប់រំសេវដែលត្រូវរួមគ្នាផលិតគឺជាប្រភេទគ្រាប់ caliber ១២៥ មិលី្លម៉ែត្រប្រើជាមួយរថក្រោះ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា