អន្តរជាតិ

បេឡារុសធ្វើ​សមយុទ្ធ​យោធា​ក្បែរ​ព្រំដែន​​អ៊ុយក្រែននិង​ប៉ូឡូញ​ ពី​ថ្ងៃ​ទី ៥-៧ មេសា

ប្រទេសបេឡារុស​និយាយ​ថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ពី​ថ្ងៃ​ទី ៥-៧ ខែ​មេសា នៅ​កន្លែង​ហ្វឹកហាត់ Brestsky ភាគនិរតី ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយក្រែននិង​ប៉ូឡូញ។

បើតាមក្រសួងការពារជាតិបេឡារុសដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៥ ខែមេសា បានឲ្យដឹងថា “សមយុទ្ធយុទ្ធសាស្ត្រមួយនេះនឹងត្រូវធ្វើឡើងនៅទីលានហ្វឹកហាត់ Brestsky ជាមួយនឹងអង្គភាពមួយនៃកងវរសេនាធំមីស៊ីលប្រឆាំងយន្តហោះនៃកងទ័ពអាកាស និងកងកម្លាំងការពារអាកាស”។ អង្គភាពនឹងត្រូវសម្រេចចិត្តផ្លាស់ទី និងដើរក្បួនទៅកាន់តំបន់ទីតាំងថ្មី ដាក់ពង្រាយកងពលទៅជាទម្រង់សមរភូមិ និងទទួលយកកាតព្វកិច្ចប្រយុទ្ធជាផ្នែកនៃ​សមយុទ្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃពុធទី ៥ រហូតដល់ថ្ងៃសុក្រទី ៧ ​ខែមេសា។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា “ភារកិច្ចនឹងត្រូវដោះស្រាយ ឆ្លើយតបនៅក្នុងលក្ខខណ្ឌដែលមានការជ្រៀតជ្រែករលកវិទ្យុ-អេឡិចត្រូនិកណាមួយពីភាគីបង្កហេតុ និងប្រមាញ់ក្រុមអ្នកស៊ើបអង្កេត និងការប្រើប្រាស់ UAVs យន្តហោះគ្មានមនុស្សបើក”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា