សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ករណីលួចលុយក្រុមហ៊ុនទៅតុលាការ

ស្វាយរៀង៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ជាបុគ្គលិករណីលួចលុយក្រុមហ៊ុនកាស៊ីណូព្រៃវល្លិ ប្រមាណ៣រយលានដុង​ប្រភេទលុយវៀតណាម ហើយត្រៀមបញ្ជូនទៅតុលាការ។

ករណីនេះបានកើតឡើងនៅក្នុងកាស៊ីណូព្រៃវល្លិមុខវ៉ា ស្ថិតនៅភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ភត្រា អាយុ១៧ឆ្នាំ ជាបុគ្គលិកផ្នែកតៃសៀវ នៅភូមិព្រៃវល្លិ ស្រុកកំពង់រោទ៍។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុនបានបាត់បង់លុយដុងវៀតណាមចំនួន៣០០.០០០.០០០ដុងប្រមាណ​១២.៧៩២ដុល្លារ ឬប្រហាក់ប្រហែលលុយខ្មែរចំនួន៥១.៩២២.៧២៨រៀល។តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាលួចលុយរបស់ក្រុមហ៊ុន កាស៊ីណូព្រៃវល្លិប្រាកដមែន។បច្ចុប្បន្នបុរសរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកកំពង់រោទ៍ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ