កីឡា

តើមានប្រតិភូកីឡាប៉ុន្មាននាក់ដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា?

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០២៣នេះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គឺធ្វើឡើងនៅប្រទេសកម្ពុជា ដូច្នេះថាតើមានប្រតិភូកីឡាប៉ុន្មាននាក់ និងប៉ុន្មានប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ?

បើយោងតាមការបញ្ជាក់ពីគណៈកម្មាធិការរៀបចំការប្រកួតបានឲ្យដឹងថា មានប្រតិភូកីឡាចូលរួមចំនួន ១២,៤០៤នាក់ មកពី១១ប្រទេស។ ក្នុងនោះមានដូចជាប្រតិភូកីឡាកម្ពុជាដែលជាម្ចាស់ផ្ទះចំនួន ១,១៥៨នាក់, ប្រតិភូកីឡាថៃ ១,៩៨៥នាក់, ឥណ្ឌូណេស៊ី ១,៨០២, វៀតណាម ១,៦៦៣នាក់, ម៉ាឡេស៊ី ១,៥៣២, ហ្វីលីពីន ១,៣៤២, សិង្ហបុរី ១,២២៨, មីយ៉ាន់ម៉ា ៦៩៤, ឡាវ ៦៥៦, ទីម័រខាងកើត ១៧១, ព្រុយណេ ១១៣។

គិតនៅត្រឹមថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣នេះ គឺនៅសល់តែ ២៩ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៥-១៧ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កម្ពុជាបញ្ចប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ចប់ កម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕