សន្ដិសុខសង្គម

ក្មេងទំនើងគប់បំបែកកញ្ចក់រថយន្តឈានដល់ផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖កន្លងមកក្មេងទំនើងបានគប់បំបែកកញ្ចក់រថយន្ត​មានតែនៅតាមបណ្តាខេត្តមួយចំនួន។តែពេលនេះករណីដដែលបានឈានមកដល់លើផ្លូវល្បឿនលឿន ត្រូវមានការប្រុងប្រយ័ត្ន។

យោងតាមគណនី Facebook ឈ្មោះSeng Hong បានបង្ហោះកាលពីរសៀលថ្ងៃទី៥ ខែមេសាថា សូមឱ្យបងប្អូនត្រូវប្រុងប្រយ័ត្នពីព្រោះមានករណីគប់រថយន្តនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៨ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៣។

គណនី Facebook ដដែលបានសរសេរថា“បងប្អូនដែលប្រើប្រាស់ផ្លូវល្បឿនលឿន សូមមានការប្រុងប្រយ័ត្នផង ព្រោះមានក្មេងទំនើងគប់រថយន្តរបស់ខ្ញុំដូចមានក្នុងរូបនេះ។ជាមួយនោះក៏សូមអរគុណដល់សមត្ថកិច្ចប្រចាំការនៅផ្លូវល្បឿនលឿនផងដែរ ព្រោះពេលមានបញ្ហាពួកគាត់មកដល់ភ្លាម”។បន្ទាប់ពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ