សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកកាស៊ីណូម្នាក់ពីបទសង្ស័យលួចម៉ូតូ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុ បានចាប់បុគ្គលិកកាស៊ីណូម្នាក់ ករណីលួចម៉ូតូអ្នកនៅបន្ទប់ជិតគ្នា ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២ ខែមេសា។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីបាត់ម៉ូតូម្ចាស់បានដាក់ពាក្យបណ្តឹងនៅនគរបាលក្រុងព្រះសីហនុ។ក្រោយមកផ្នែកជំនាញបានស្រាវជ្រាវស្វែងរក ហើយកំណត់មុខសញ្ញារហូតថ្ងៃទី៤មេសា ក៏ឈានដល់ការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ផល ផានន់ អាយុ២៣ឆ្នាំជាបុគ្គលិកកាស៊ីណូ ស្នាក់នៅជិតកន្លែងខាងលើយកទៅសាកសួរ។

ជនសង្ស័យសារភាពថា ខ្លួនបានលួចម៉ូតូរបស់ឈ្មោះ ឆិន សុវណ្ណ ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ក្បែរគ្នាពិតមែន។ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូម៉ាកHONDA BEAT ផ្លាកលេខព្រះសីហនុ 1F-6532 ជារបស់ជនរងគ្រោះ។ពេលនេះជនសង្ស័យបានស្ថិតនៅ​អធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ