អន្តរជាតិ

លោកដូណាល់ត្រាំកំពុងតស៊ូក្តីយ៉ាងខ្លាំងក្លាជាទីបំផុតដើម្បីការពារពីការចាប់ខ្លួន

អតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ កាលពីថ្ងៃអង្គារទី៤មេសា បានចេញមុខតស៊ូក្តី​យ៉ាងខ្លាំងក្លាជាទីបំផុតនិងអមដោយមេធាវីជំនាញៗ ខណៈការចោទប្រកាន់បានកើនឡើងបន្ថែមទៀត ៣៤ បទល្មើស បទក្លែងបន្លំកំណត់ត្រាអាជីវកម្ម។

យោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានស៊ីអិនអិន បានឲ្យដឹងថា លោកដូណាល់ត្រាំ វ័យ ៧៦ឆ្នាំ អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក បានមកដល់ទីក្រុងញូយ៉កសម្រាប់ការការតតាំងក្តីនៅ​សនវការកាលពីថ្ងៃអង្គារជាមួយដើមចោទមេធាវីស្រុក Manhattan។ ដូណាល់ត្រាំអមដោយមេធាវី Joe Tacopina និងលោកស្រី Susan Necheles បានច្រានចោលនូវការចោទប្រកាន់ទាំងឡាយ ប្រកាន់ជំហរបដិសេធយ៉ាងដាច់អហង្ការថាមិនមានកំហុសឆ្គងណាមួយឡើយ មិនបានប្រព្រឹត្ត​ដូចការបង្កាច់បង្ខូចនោះទេ។ ដូណាល់ត្រាំ និយាយថា “ប្រសិនបើខ្ញុំជាប្រធានាធិបតីសព្វថ្ងៃនេះ ប្រហែលជាគ្មានរឿងនេះកើតឡើងទេ”។ ដោយបញ្ចប់សុន្ទរកថា ត្រាំថា “សហរដ្ឋអាម៉េរិករញ៉េ   រញ៉ៃណាស់”។

តាមសេចក្តីរាយការណ៍បន្ត ត្រាំត្រូវបានគេចោទប្រកាន់៣៤បទល្មើសបន្ថែមទៀតពីលើបទឧក្រិដ្ឋ​ប្រើលុយបំបិទមាត់តារាស្រីអាសអាភាសនាង Stormy Daniels ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ ខណៈដែលភស្តុតាងពីខាងដើមចោទក៏មានគ្រប់គ្រាន់។ ការិយាល័យរបស់មេធាវីស្រុក Manhattan បាននិងកំពុងស៊ើបអង្កេតលើការទូទាត់ប្រាក់ជាង១០ម៉ឺនដុល្លាររបស់ Trump ឲ្យស្រីលួចលាក់​អស់រយៈពេល ៥ ឆ្នាំមកហើយ។ ជាមួយនឹងការបញ្ចប់សវនាការរបស់លោក Trump ព្រះរាជអាជ្ញាឥឡូវនេះត្រូវបានតម្រូវឱ្យខាងដើមចោទប្រគល់ភស្តុតាងដែលបានប្រមូលក្នុងអំឡុងពេលស៊ើបអង្កេតរបស់ពួកគេទៅឱ្យក្រុមអ្នកច្បាប់ រួមទាំងការសម្ភាសន៍ជនពាក់ព័ន្ធទាំងអស់ ដើម្បីបន្តដំណើរការស្តង់ដារច្បាប់។ យ៉ាងណាក៏ដោយ ជុំវិញសំណុំរឿងដ៏ល្បីនេះ ប្រភពសារព័ត៌មានប៊ីប៊ីស៊ីនិយាយថា លោកត្រំានឹងមិនងាយត្រូវបានគេចាប់ខ្លួនឡើយ ខណៈដែលមេធាវីរបស់គាត់នឹងបន្តខិតខំការពារក្តីដល់ទីបំផុត៕

ប្រភព៖  CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា