សន្ដិសុខសង្គម

ម៉ូតូបុកម៉ូតូដួលខ្ទាតមនុស្សត្រូវរថយន្តកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្ដាល៖គ្រោះថ្នាក់ចរាចរបង្កពីម៉ូតូបុកជាមួយម៉ូតូដួលខ្ទាតមនុស្សទៅកណ្តាលផ្លូវ ត្រូវរថយន្តបើក​មកពីមុខកិន បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅ​លើផ្លូវជាតិលេខ១ ម្តុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ទេស ច័ន្ទម៉ាណា អាយុ១៨ឆ្នាំ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ  បើកបរម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1BF-7242។

រីឯភាគីម៉ូតួម្ខាងទៀតរងរបួសធ្ងន់ឈ្មោះ សឹង សាវី អាយុ៤៥ឆ្នាំ នៅភូមិជ្រោយដង ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើកម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខភ្នំពេញ1HC-1663។ចំណែករថយន្តមិនស្គាល់អត្តសញ្ញាណ ព្រោះបើករត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ