សន្ដិសុខសង្គម

បង្ហាញ​មុខ​៨​នាក់រឿង​ពាក់ព័ន្ធ​គ្រឿងញៀនទម្ងន់ជិត៣គីឡូមុនបញ្ជូនទៅតុលាការ

​ភ្នំពេញ​៖​កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ព្រឹកថ្ងៃទី៥ ខែមេសានេះបានបង្ហាញមុខជនសង្ស័យ៨នាក់ ករណីផលិតកែច្នៃគ្រឿងញៀន និងវត្ថុតាងជិត៣គីឡូក្រាម មុនបញ្ជូនទៅតុលាការ។

មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹងថា នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ​ប្រុសស្រី​៨នាក់​ ពាក់ព័ន្ធ​​ផលិត​កែ​ច្នៃ​គ្រឿងញៀន​ ដោយ​រឹបអូស​វត្ថុតាង​ជិត​៣​គីឡូក្រាម​។

ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១ ខែមេសាកន្លងទៅ ផ្នែកប្រឆាំងការសម្អាតប្រាក់ ក៥ និងផ្នែកប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក៤ និងនគរបាលភ្នំពេញ បានសហការបង្ក្រាបបទល្មើសគ្រឿងញៀននៅផ្លូវ៦០ម៉ែត្រ មុខផ្សារអ៊ីអនម៉ល៣ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់​ដោយក្រុមទាំងនោះមានអាយុពី២០ដល់៣៥ឆ្នាំ។

សមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទសរុបទម្ងន់ជិត៣គីឡូក្រាម- ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំនិងអាវុធខ្លី១ដើម។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំទៅសាកសួរតាមនីតិវិធី និងត្រៀមបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ