សន្ដិសុខសង្គម

ត្រៀមនាំក្រុមវាយកញ្ចក់រថយន្តលួចលុយ,សម្ភារមានតម្លៃនិងផ្លាកលេខទៅតុលាការ

​ខេត្តព្រះសីហនុ៖នគរបាល​ខេត្ត​ព្រះសីហនុ ​បានស្រាវជ្រាវចាប់ក្រុមជនសង្ស័យជាតិចិន៣នាក់ ករណី វាយបំបែកកញ្ចក់រថយន្តពលរដ្ឋលួចយកលុយ,សម្ភារមានតម្លៃ,ផ្លាកលេខ ត្រៀមនាំទៅតុលាការ ។

សមត្ថកិច្ចបានឱ្យដឹងនារសៀលថ្ងៃទី៤ ខែមេសាថា មានករណីវាយបំបែកកញ្ចក់រថយន្តប្រជាពលរដ្ឋលួច ទ្រព្យសម្បតិ្តនោះបានកើតឡើងនៅមុខតំបន់សេដ្ឋកិច្ចពិសេស សង្កាត់លេខ៣ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមេសា បង្កដោយក្រុមមិនស្គាល់អត្តសញ្ញាណ។

បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងនគរបាលខេត្តជាមួយនគរបាលក្រុងព្រះសីហនុបានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់នៅភូមិ២ ក្រុងព្រះសីហនុ។

វត្ថុតាងចាប់បាន-លុយខ្មែរចំនួន២០.០០០.០០០រៀល-លុយប្រទេសអាស៊ានចម្រុះគ្រប់ប្រភេទ មួយចំនួន-ផ្លាកលេខរថយន្ត២គូ-បាត់ដំបង 2D-9008 និងកែប 2B-2122។រថយន្ត១គ្រឿងម៉ាក តូយូតាកាមរី ផ្លាកលេខភ្នំពេញ 2BH-1287-ទួរណឺវិស២-ដង្កាប់១-កាំបិត១-ឧបករណ៍វាយបំបែកកញ្ចក់រថយន្ត១-សោច្នៃសម្រាប់កាច់បំបែកសោរថយន្ត១៤ដើម-ស្រោមដៃ៤គូនិងសម្ភារប្រើប្រាស់មួយចំនួន។

ក្រោយពីសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារ និងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន៥លើក។បន្ទាប់មកនគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ