សន្ដិសុខសង្គម

ចាប់ជនសង្ស័យម្នាក់រឿងគ្រឿងញៀននិងប្រើអាវុធខុសច្បាប់បញ្ជូនទៅតុលាការ

តាកែវ៖កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ចែកចែកចាយគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ត្រូវបញ្ជូនទៅតុលាការ។

មន្រ្តីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមេសា កម្លាំងជំនាញបានចុះបង្រ្កាបករណីគ្រឿងញៀន​នៅម្តុំចម្ការស្វាយ ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។ក្នុងនោះបានចាប់ជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ កំសាន្ត អាយុ៤២ឆ្នាំ នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-ម្សៅក្រាមសង្ស័យសារធាតុញៀន២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១-ដាវ១-ទូរសព្ទ១គ្រឿង-កាំភ្លើងកែច្នៃបាញ់គ្រាប់AK១ដើម-សម្ភារសេពគ្រឿងញៀននិងថង់វេចខ្ចប់មួយចំនួន។បច្ចុប្បន្នជនសង្ស័យជាមួយវត្ថុតាង ត្រូវអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ