សន្ដិសុខសង្គម

គោយន្តកន្ត្រៃបើកបុកជាមួយម៉ូតូបណ្តាល​ឱ្យបុរស២នាក់ស្លាប់

កំពង់ធំ៖គ្រោះថ្នាក់ចរាចររវាងគោយន្តកន្ត្រៃបើកបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរស២នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង​នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី៤ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីគ្រោះថ្នាក់រវាងគោយន្តកន្ត្រៃដឹកអុសបានបុកជាមួយម៉ូតូ​បណ្តាលឱ្យមនុស្សស្លាប់២នាក់។

ភាគីខាងម៉ូតូបាត់បង់ជីវិតឈ្មោះផៃ សំណាង អាយុ១៨ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យនិងឈ្មោះ ផល សុផាត អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ចំណែកម្ចាស់គោយន្តកន្ត្រៃក្រោយកើតហេតុ​បានរត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា មុនគ្រោះថ្នាក់កើតឡើងមានម៉ូតូ១គ្រឿងជិះគ្នា២នាក់បើក​ពីត្បូងទៅជើងក្នុងល្បឿនលឿន។ពេលនោះម៉ូតូបានវ៉ាជែងរថយន្តហើយក៏ជ្រុលទៅបុក​ជាមួយគោយន្តកន្ត្រៃមកពីមុខពេញទំហឹងតែម្តង៕ដោយ៖វិចិត្រ