កីឡា

ក្រុមបាល់ទះកម្ពុជាឈ្នះពានរង្វាន់ Tri-Nation Cup នៅម៉ាឡេស៊ី

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមកីឡាករម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ ហើយទទួលបានពានរង្វាន់ Tri-Nation Cup។

នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមកីឡាករម៉ាឡេស៊ី ប្រភេទBនោះ ក្រុមកីឡាជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អ ដោយក្រុមកីឡាករកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករម៉ាឡេស៊ី ជាលទ្ធផល ៣-០ (កម្ពុជា៣ ម៉ាឡេស៊ី០)។  ចំពោះការប្រកួតនេះដែរធ្វើឡើងនៅក្នុងកីឡដ្ឋាន MBSA Indoor Volleyball Hall Section 4កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០នាទី ម៉ោងនៅប្រទេសម៉ាឡេស៊ី ។

បន្ទាប់ពីទទួលបានជ័យជំនះនិងទទួលបានពានរង្វាន់ Tri-Nation Cup ដ៏អស្ចារ្យនេះ មានការសាទរយ៉ាងខ្លាំពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ នេះគឺជាមោទកភាពមួយទៀតហើយ សំរាប់វិស័យកីឡាកម្ពុជាយើងដែលទទួលបានជោគជ័យជាបន្តបន្ទាប់។លើសពីនោះវាក៏ជាអ្វីដែលជាការចង់បាននៅក្នុងវិស័យកីឡានៅកម្ពុជាដែរ ក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ក្រុមកីឡាករមកពីប្រទេសផ្សេងៗនៅពេលប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ៕