កីឡា

Real Madrid ត្រៀមកញ្ចប់ទឹកប្រាក់ ៩០លានផោនសម្រាប់តារាឆ្នើមរបស់ Chelsea

ដោយ៖ Rith Kongkea

យោងតាមការចុះផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid កំពុងសម្លឹងឃើញ Reece James និងត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចំណាយទឹកប្រាក់ ៩០លានផោន​សម្រាប់ខ្សែការពាររបស់តោខៀវ Chelsea រូបនេះដើម្បីមកពង្រឹងក្រុមបន្ថែមទៀតនារដូវក្ដៅ ។

កីឡាករសញ្ជាតិអេស្ប៉ាញ Carvajal បច្ចុប្បន្នកំពុងមានបញ្ហារបួស ហើយវ័យរបស់គាត់ក៏ច្រើនផងដែរ ទើប Real Madrid ដាក់គោលដៅក្នុងការនាំយក Reece James ដើម្បីជំនួសនិងរក្សាកម្រិតក្រុមផងដែរ៕