សេដ្ឋកិច្ច

៣​ខែ ឆ្នាំ​២០២៣ កម្ពុជា​រកចំណូលបាន ១១​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​

ដោយៈផាវី

​ភ្នំពេញ​៖ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បាន​ជាង ១១​លាន​ដុល្លារ​កើនឡើង​ជាង ១ ០០០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​នេះ​បើ​យោងតាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣​។​

​របាយការណ៍​បានឱ្យដឹងថា រយៈពេល ៣​ខែ ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ពី​ភ្ញៀវទេសចរ​ជាង ២៣​ម៉ឺន​នាក់ មាន​ចំនួន ១១ ១៣៥ ៤៩២​ដុល្លារ​អាមេរិក កើនឡើង ១ ២៦៥,៣៥​ភាគរយ​ធៀប បើ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​

​ក្នុង​ខែមីនា ឆ្នាំ​២០២៣ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​ចំនួន​៣ ៧៤៨ ៧០០​ដុល្លារ​អាមេរិក ពី​ការលក់​បណ្ណ​ដល់​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន ៧៩ ៣៩០​នាក់​