អន្តរជាតិ

ហ្សេឡិនស្គីថាទុកពេលឲ្យរុស្ស៊ីចាកចេញ មុនពេលកងកម្លាំងអ៊ុយក្រែនបើកការវាយផ្តាច់

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ទុកពេលឲ្យរុស្ស៊ីចាកចេញតាមសម្រួល មុនពេលដែលកងកម្លាំងអ៊ុយក្រែនបើកការវាយផ្តាច់។

នេះដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលបានធ្វើការដកស្រង់សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីហ្សេឡិស្គី នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ភូមិ Yahidne តំបន់ Chernihiv នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣។ ហ្សេឡិនស្គីថា “ខ្ញុំនឹងមិននិយាយអំពីរឿងនេះ ជាក់លាក់នោះទេ ព្រោះយើងមិនអាចផ្តល់   ឱកាសឱ្យភេរវករមកពីសហព័ន្ធរុស្ស៊ីដើម្បីរៀបចំ យុទ្ធសាស្រ្ត វិធីសាស្រ្ត និងជំហានទប់ទល់នឹងយើងក្នុងការរំដោះឡើយ។ ប៉ុន្តែយើងនឹងធ្វើវា ហើយពួកគេគួរតែដឹងអំពីរឿងនោះ។ ពួកគេ​នៅ​មាន​ពេល​ត្រូវ​ចាកចេញសមល្មម បើ​មិន​ដូច្នេះ​ទេ យើង​នឹង​បំផ្លាញ​ពួកគេ”។

លោកប្រធានាធិបតីមិនបានបញ្ជាក់ថានៅពេលណាដែល កងកម្លាំង ប្រដាប់អាវុធនឹងត្រៀមខ្លួន សម្រាប់ការវាយលុកនោះទេ ប៉ុន្តែបានបញ្ជាក់ថា យោធាកំពុងរៀបចំ “ឱ្យមានភាពរឹងមាំក្នុងការប្រយុទ្ធ និងរំដោះទឹកដី”។

មិនមានការឆ្លើយតបពីរុស្ស៊ីឡើយ ខណៈទាហានស៊ីឈ្នួលបានកំពុងប្រកាសពីការដណ្តើម ទីតាំងថ្មីនៅបាក់មុតមួយទៀត៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា