អន្តរជាតិ

សភាប្រទេសម៉ាឡេស៊ីបោះឆ្នោតរម្លាយទោសប្រហារជីវិត

សភាជាន់ទាបប្រទេសម៉ាឡេស៊ី បោះឆ្នោតរួមគ្នាលុបចោលទោសប្រហារជីវិត ដោយលើកឡើង និងផ្តល់តម្លៃទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ។

ការកាត់ទោសប្រហារជីវិតនឹងត្រូវដកចេញពីជម្រើសមួយសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់ ដូចជាការចាប់ជំរិត ឃាតកម្ម ការជួញដូរអាវុធ គ្រឿងញៀនជាដើម នៅក្រោមវិសោធនកម្ម​ដែលបានអនុម័តកាលពីថ្ងៃចន្ទ ប្រសិនបើត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ និងយល់ព្រមយ៉ាងទូលំទូលាយដោយសភាជាន់ខ្ពស់។ ការកាត់ទោសនឹងត្រូវប្តូរមកជំនួសពីទោស​ប្រហារជីវិតមកជាការវាយដំ និងការជាប់ពន្ធនាគារពី ៣០ ទៅ ៤០ ឆ្នាំ អាស្រ័យលើលក្ខខណ្ឌ​ជាក់ស្តែងវិញ។

អនុរដ្ឋមន្ត្រីក្រសួងច្បាប់ លោក Ramkarpal Singh បាននិយាយនៅពេលបញ្ចប់ការពិភាក្សា​របស់សភាលើច្បាប់នេះថា “ទណ្ឌកម្មពិតប្រាកដ គឺជាការដាក់ទណ្ឌកម្មដែលមិនអាចត្រឡប់វិញបាន តែមិនមែនជាប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មនោះទេ”។ “យើងមិនអាចព្រងើយកន្តើយចំពោះ​អត្ថិភាពនៃសិទ្ធិរស់រានមានជីវិតរបស់បុគ្គលគ្រប់រូបដោយបំពាននោះទេ។ ការកាត់ទោស​ប្រហារជីវិតមិនបាននាំមកនូវលទ្ធផលសមបំណងនោះទេ”។

លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានហៅការបោះឆ្នោតកាលពីថ្ងៃចន្ទថាជា “ជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ម៉ាឡេស៊ី”។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយសំអាងលើប្លុកអាស៊ីអាគ្នេយ៍​ដែលមានសមាជិក១០រូបថា “នេះគឺជារបកគំហើញដ៏សំខាន់ដែលនឹងនាំឱ្យមានការ​សន្ទនាដ៏សំខាន់មួយចំនួននៅក្នុងសាលនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា