សន្ដិសុខសង្គម

នាំខ្លួនបុរសម្នាក់និងវត្ថុតាងទៅតុលាការពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់

ពោធិ៍សាត់៖កម្លាំងនគរបាលបានចុះបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយវត្ថុតាង ត្រូវនាំខ្លួនទៅតុលាការនៅថ្ងៃនេះ។

លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោមបានឱ្យដឹងថា ករណីបង្រ្កាបបទល្មើសឆក់ត្រីនោះនៅម្តុំបឹងមួយ ឋិតក្នុងភូមិកណ្ដាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២ ខែមេសា។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សៅ កយ អាយុ២៦ឆ្នាំ នៅភូមិឃុំខាងលើ។ ក្នុងនោះសមត្ថកិច្ចដកហូតសម្ភារបទល្មើសជាវត្ថុតាងមានអាគុយ១គ្រឿង-ដុំឆក់១២វ៉ុល១គ្រឿងនិងដកឆក់២។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ