សន្ដិសុខសង្គម

ឃាត់ខ្លួនបុរស១២នាក់ក្លែងជាសង្ឃដើរបិណ្ឌបាតក្នុងពិធីបុណ្យនានា

ព្រៃវែង៖កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលក្រុងព្រៃវែង បានឃាត់ខ្លួនបុរសចំនួន១២នាក់ ករណីក្លែងជាសង្ឃដើរបិណ្ឌបាតក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា។

ការឃាត់ខ្លួនមនុស្សទាំង១២នាក់ខាងលើនៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោ ឋិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុង/ព្រៃវែង កាលពីថ្ងៃទី៣ ខែមេសា។

លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកផែនព្រហ្មទណ្ឌ​បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសចំនួន១២នាក់ដែលក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ។បន្ទាប់ពីពួកគេដើរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោនៅភូមិឃុំខាងលើ។

ក្រោយពីឃាត់ខ្លួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាង​សំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ