សន្ដិសុខសង្គម

ឃាត់ខ្លួនចិនម្នាក់វាយបុគ្គលិកខ្មែរព្រោះខឹងមិនឱ្យបន្ទោបង់ដាក់បង្គោលភ្លើង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសចិនម្នាក់ ដែលវាយលើបុគ្គលិកផ្សារទំនើប SOHO Mall ម្នាក់ព្រោះខឹងហាមមិនឱ្យបន្ទោបង់ដាក់បង្គោលភ្លើងក្នុងបរិវេណផ្សារ។

ករណីនេះបានកើតឡើងនៅមុខបរិវេណអគារផ្សារទំនើប SOHO Mall នៅជិតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ ជនបរទេសមួយក្រុមមានបុរសចិនម្នាក់ ជាមួយស្ត្រីចិននិងវៀតណាម៣-៤នាក់ទៀតបានដើរចេញពីកន្លែងផឹកស៊ី។មកដល់ទីតាំងខាងលើ បុរសចិននោះបានឈរបន្ទោបង់ដាក់បង្គោលភ្លើងមុខបរិវេណផ្សារទំនើប Soho Mall ។

ឃើញដូច្នេះបុគ្គលិកខ្មែរបានដើរទៅប្រាប់បុរសចិនរូបនោះថា ហាមមិនឱ្យនោមដាក់បង្គោលភ្លើង​ក្នុងបរិវេណនេះទេ។ពេលនោះជនជាតិចិនឋិតក្នុងភាពស្រវឹងផង ក៏បានវាយបុគ្គលិកផ្សារ មួយដៃចំមុខ។ក្នុងហេតុកាណ៍នោះបង្កការភ្ញាក់ផ្អើលនិងបានរាយការណ៍ទៅអាវុធហត្ថខណ្ឌចំការមន ចុះមកឃាត់បុរសជនជាតិចិននោះយកទៅសាកសួរនិងបន្តនីតិវិធី៕ដោយ៖វិចិត្រ