សន្ដិសុខសង្គម

កុងតឺន័របើកកៀរម៉ូតូដួលខ្ទាតស្ត្រីម្នាក់ចូលក្រោមកង់កិនបែកក្បាលស្លាប់ភ្លាម

ភ្នំពេញ​៖រថយន្តកុងតឺន័របើកកៀរម៉ូតូបណ្តាលឱ្យដួលខ្ទាតស្ត្រីម្នាក់ចូលក្រោមកង់ កិនបែកក្បាល ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅតាមផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី៣ ខែមេសា។

សមត្ថកិច្ចគោលដៅបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។​មុនកើតហេតុ ស្ត្រីរងគ្រោះ​បានជិះម៉ូតូម៉ាក​ហុងដាស្កុបពី ​ផ្លាក​លេខ​កណ្ដាល​1AK-2844 តាមផ្លូវថៃហ្គ័រ​ពីលិចទៅកើត។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តសណ្ដោងទូកុងតឺន័របើកមកពីក្រោយក្នុងល្បឿនលឿន​ រួចបានកៀរម៉ូតូឱ្យដួលហើយខ្ទាតស្ត្រីរូបនោះចូលក្រោមកង់កិនបែកក្បាលស្លាប់មួយរំពេច។ភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់។

បន្ទាប់មកមន្ត្រីជំនាញចរាចរណ៍​បានចុះពិនិត្យវាស់វែង ហើយយកម៉ូតូទៅទុក​នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ​ដើម្បីបន្តនីតិវិធី។ចំណែក​សព​ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រកក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យ៕​ដោយ៖វិចិត្រ