កីឡា

Chelsea សម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Graham Potter ហើយ

ដោយ៖ Rith Kongkea

អ្នកចាត់ការក្រុម Chelsea លោក Graham Potter ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការរង​បរាជ័យចាញ់ Aston Villa ក្នុងលទ្ធផល 2-0 បានធ្វើឱ្យពួកគេធ្លាក់ទៅលេខ១១ នៃក្របខ័ណ្ឌ Premier League ។

លោក Graham Potter ទើបតែមកជំនួសលោក Thomas Tuchel ក្នុងខែកញ្ញា ប៉ុន្តែមិនទាន់បាន​ចប់រដូវកាលផង ពេលនេះក្លិបសម្រេចចិត្តបញ្ចប់តួនាទីរបស់គាត់ហើយ ក្រោយដឹកនាំក្លិប​បានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ ខណៈពេលនេះ Chelsea កំពុងស្វែងរកអ្នកចាត់ការថ្មី​សម្រាប់ក្រុមផងដែរ៕