អន្តរជាតិ

អ៊ុយក្រែនថា រុស្ស៊ីបាញ់ផ្លោងស្លាប់មនុស្សយ៉ាងតិចណាស់៦នាក់ របួស៨នាក់ថ្មីនៅតំបន់ខាងកើត

អ៊ុយក្រែននិយាយថា មនុស្សយ៉ាងតិច៦នាក់បានស្លាប់ និង ៨នាក់របួស ក្នុងការបាញ់ផ្លោង របស់រុស្ស៊ីនៅ​តំបន់​ក្រុងឧស្សាហកម្មភាគខាងកើត។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា ជនស៊ីវិល៦នាក់បានស្លាប់ និង៨នាក់រងរបួស​នៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីលើទីក្រុង Kostiantynivka ដែលជាទីក្រុងឧស្សាហកម្មនៅ​ភាគខាងកើតអ៊ុយក្រែន។

លោក Andriy Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃអាទិត្យ ទី២ ខែមេសាថា “ជនជាតិរុស្ស៊ីបានធ្វើការបាញ់ផ្លោងដ៏ធំលើទីក្រុង Kostiantynivka” ។

លោកថា អគារផ្ទះល្វែងចំនួន ១៦, ផ្ទះឯកជន ៨ ខ្នង, សាលាមត្តេយ្យមួយ និងអគាររដ្ឋបាល មួយ ត្រូវបានរងការខូចខាត។

មិនមានការចេញទទួលខុសត្រូវពីរុស្ស៊ីនោះទេ។ ទីក្រុង Kostiantynivka ដែលជាផ្ទះរបស់មនុស្ស​ប្រហែល 70,000 នាក់មុនសង្គ្រាម ស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រ (12.5 ម៉ាយ) ភាគខាងលិចនៃ Bakhmut ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែកន្លងមកនេះរវាងគូប្រយុទ្ធទាំងពីរ៕