សេដ្ឋកិច្ច

ស្ពាន​ខ្សែកាប​ទី​១ ឆ្លងកាត់​ទន្លេសាប នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ក្នុងពេល​ឆាប់ៗ​នេះ​

ដោយៈផាវី

​ភ្នំពេញ​៖​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ថ្ងៃទី៣ មេសា ២០២៣ ថា​៖​ស្ពាន​ខ្សែកាប​ទី​១ក្នុង​រាជ​ធានី​​ភ្នំពេញ បាន​នឹង​កំពុង​ចេញ​រូបរាង​ដ៏​ស្រស់ស្អាត​លើ​ដង​ទន្លេសាប ។​

​សកម្មភាព​ធ្វើ​តេ​ស្តិ៍​សាកល្បង​កម្លាំង​ទម្រ​ស្ពាន​ខ្សែកាប​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅពេល​ឆាប់ៗ​នេះ ។

​ស្ពាន​នេះ​មាន​ប្រវែង ៩២២ ម៉ែត្រ និង​ទទឹង ២០,៥ ម៉ែត្រ​និងមាន​ផ្លូវ​ថ្មើរជើង​ប្រវែង ១,២៥ ម៉ែត្រ​នៅ​សងខាង​ស្ពាន​ផងដែរ​។ ការសាងសង់​ស្ពាន​នេះ ត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​ដោយ​ក្រុមហ៊ុន OCIC ជាមួយនឹង​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​។​

ស្ពាន​នេះ​នឹង​ជួយ​សម្រួល​ចរាចរណ៍ និង​ផ្តល់​ផ្លូវត្រង់​ពី​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ព្រមទាំង​ផ្តល់​ផ្លូវ​ថ្មី​ទៅកាន់​កីឡដ្ឋាន​មរតក​តេ​ជោ​ថ្មី ដែល​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្តទៅ​៕​