សន្ដិសុខសង្គម

នាំខ្លួន២នាក់ឡាវ-វៀតណាមពាក់ព័ន្ធគ្រឿងញៀនជាង៤០គីឡូទៅតុលាការ

ភំ្នពេញ៖ សមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់ជនជាតិឡាវនិងវៀតណាម ករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែន និងរឹបអូសវត្ថុតាងជាងទម្ងន់៤០គីឡូក្រាម ត្រូវនាំទៅតុលាការដើម្បីបន្តនីតិវិធី។

មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៤ ជាមួយនគរបាលរាជធានីភ្នំពេញ បានចាប់ជនសង្ស័យជនជាតិឡាវនិងវៀតណាមជាមួយគ្រឿងញៀនជាង៤០គីឡូក្រាម។

ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀននិងចាប់បានមនុស្ស២នាក់នេះ នៅម្តុំចំណតរថយន្តផ្សារទំនើបអ៊ីអនមល៣ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ជនសង្ស័យឈ្មោះ ប៉ាវ វាំង អាយុ៣៦ឆ្នាំ ជនជាតិឡាវ និងឈ្មោះ សុខ តាំង អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។

វត្ថុតាងចាប់បាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន ICEទម្ងន់៤០គីឡូ៥៣០ក្រាម-រថយន្តម៉ាកHigh Lander មួយគ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូន​ទៅតុលាការរាជធានីភំ្នពេញ៕ដោយ៖វិចិត្រ