សេដ្ឋកិច្ច

ចូលឆ្នាំ សាលាក្រុង​ត្រៀម​រថយន្ត​ជាង​៣៤០​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ

ដោយៈសុភក្ត្រា
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៣៤៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣​ខែមេសា​។​

​ការរៀបចំ​រថយន្តក្រុង​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។​

​គួរ​កត់សម្គាល់ថា​៖ សេវា​ដឹកជញ្ជូន​ឯកជន​កន្លងមក តែងតែ​ឡើងថ្លៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​៕