អន្តរជាតិ

ចារកម្មអង់គ្លេសថា រុស្ស៊ីខាតបង់ធ្ងន់នៅបាក់មុតដោយសារផឹកស្រាច្រើនពេក

របាយការណ៍ចារកម្មចក្រភពអង់គ្លេសបាននិយាយថា រុស្ស៊ីបានរងនូវការខាតបង់ច្រើន មិនអាចវាយអ៊ុយក្រែនបែកដោយសារតែឥទ្ធិពលស្រា ទាហានរុស្ស៊ីផឹកស្រាច្រើនពេក។

យោងតាមព្រឹត្តិបត្រប្រចាំថ្ងៃអាទិត្យទី២ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងលម្អិតថា “ខណៈពេលដែលប្រទេសរុស្ស៊ីបានទទួលរងនូវការបាត់បង់ជីវិតរហូតដល់ 200,000 នាក់ចាប់តាំងពីការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ជនជាតិភាគតិចដ៏សំខាន់​ក្នុងចំណោមទាហានរុស្ស៊ី បានបរាជ័យប្រយុទ្ធមិនបានល្អក្នុងសមរភូមិគឺដោយសារតែ​បុព្វហេតុសេពសុរាច្រើនហួសកម្រិត។

ក្រសួងបានបន្តទៀតថា មូលហេតុនេះហើយដែលធ្វើឲ្យទាហានរុស្ស៊ីស្លាប់ របួសគរជើងនៅ​អ៊ុយក្រែនមិនអាចវាយបែកតាំងពីថ្ងៃដំបូងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជុំវិញរបាយការណ៍នេះ រុស្ស៊ីមិនបានឆ្លើយតបឡើយ៕