អន្តរជាតិ

អ៊ុយក្រែននិយាយថា យោធារុស្ស៊ីវាយប្រហារជនស៊ីវិលម្តងទៀតហើយ

អ៊ុយក្រែន​និយាយ​ថា យោធា​រុស្ស៊ី​វាយ​ប្រហារ​ជន​ស៊ីវិល​ម្តង​ទៀតហើយ ដោយបានប្រើនូវយន្តហោះ​គ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ kamikaze។

យោងតាមរបាយការណ៍ស្ថានភាពរបស់អគ្គសេនាធិការអ៊ុយក្រែនបាននិយាយកាលពីថ្ងៃដាច់ខែមីនាឆ្នាំ២០២៣ថា “រុស្ស៊ីដោយហេតុតែហាក់បាក់ធ្មុងនៅបាក់មុតសមរភូមិប្រយុទ្ធ រុស្ស៊ីបែរជាមកបន្ត​ប្រព្រឹត្តនូវអំពើភេរវកម្មឆ្កួតលីលាដាក់ប្រជាជនស៊ីវិលនៃប្រទេសអ៊ុយក្រែន”។ ការវាយប្រហារនេះ​បានធ្វើឡើងដោយប្រើនូវយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ឈ្មោះ kamikaze នៅទីក្រុង Zaporizhzhia និងកន្លែងផ្សេងទៀត ជាមួយនឹងមីស៊ីលផ្លោង។

របាយ​ការណ៍បានបន្តទៀតថា​ យ៉ាង​ណាមិញ យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះចំនួន​ប្រាំមួយ​គ្រឿង ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ុយក្រែនដោយជោគជ័យ។ ព័ត៌មានលម្អិត ប្រភពអន្តរជាតិមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។ មេដឹកនាំ​យោធា​អ៊ុយក្រែន​បាន​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ម្តងទៀត​ថា​ផ្តោត​លើ​គោលដៅ​ស៊ីវិល ខណៈដែលរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា