អន្តរជាតិ

ត្រីបាឡែនទម្ងន់២,២៦៨គីឡូក្រាមត្រូវដោះលែងក្រោយបង្ខាំងទុកជាង៥០ឆ្នាំ

កែសម្រួល៖ រ៉ាម៉េត

កន្លែងចិញ្ចឹមត្រីក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក នៅថ្ងៃទី៣០ មីនា ២០២៣ បានចុះកិច្ចសន្យាជាមួយក្រុមអ្នកតស៊ូមតិការពារសុខុមាលភាពនិងសេរីភាពសត្វបានដោះលែង ត្រីបាឡែនឈ្មោះ Lolita មានទម្ងន់ ២,២៦៨ គីឡូក្រាម ដែលត្រូវបានគេចិញ្ចឹមវាអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ។

អ្នកគ្រប់គ្រង Miami Seaquarium បាននិយាយថា គាត់បានចុះ “កិច្ចព្រមព្រៀង” ជាមួយ អង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់កំរៃដែលមានឈ្មោះថា Friends of Lolita ដើម្បីដោះលែងត្រីបាឡែនដែលទើបនឹងបញ្ឈប់ពីការសម្តែងទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យក្នុងរយៈពេលពីរឆ្នាំទៀត។

សារព័ត៌មាន Miami Herald បានរាយការណ៍ថា ត្រីបាឡែន Lolita អាយុ ៥៧ ឆ្នាំជាប្រភេទត្រីបាឡែន orca វាត្រូវបានគេចាប់នៅក្នុងឆ្នាំ ១៩៧០ នៅ Seattle គេឲ្យឈ្មោះវាតាមភាសាដើមអាម៉េរិកថា Toki ដែលគេបំព្រួញវាឲ្យខ្លីតែបើសម្រាប់ឈ្មោះដើមរបស់វាគឺ Tokitae ។

បើយោងតាមអ្នកសារព័ត៌មានបានឱ្យដឹងថា ជំហានដំបូងនៃការដោះលែង Lolita ទៅកាន់ទីជម្រកធម្មជាតិរបស់វាគឺតម្រូវឲ្យមានការអនុញ្ញាតពីរដ្ឋសហព័ន្ធ៕

 

FILE PHOTO: A killer whale jumps out of the water in the sea near Rausu, Hokkaido, Japan, July 1, 2019. REUTERS/Kim Kyung-Hoon