អន្តរជាតិ

ជនជាតិប្រេស៊ីលដាំស្នែងសត្វនៅលើក្បាលបំបែកកំណត់ត្រាពិភពលោក

កែសម្រួល៖រ៉ាម៉េត

ជនជាតិប្រេស៊ីលដែលត្រូវបានគេស្គាល់ថាជា ‘មនុស្សសារតាំង’ជាបុរសម្នាក់ញៀនក្នុងការតុបតែងកែប្រែរាងកាយដោយដាំស្នែងសត្វជាច្រើននៅលើក្បាលរបស់គាត់បានឈ្នះកំណត់ត្រាពិភពលោក ។

Michel ‘Diabao’ Praddo អាយុ ៤៧ ឆ្នាំ មកពីឆ្នេរ Praia Grande ជិតទីក្រុង São Paulo មកពីប្រទេសប្រេស៊ីល មានដាំស្នែងសត្វចំនួន ៣៣ នៅលើក្បាលរបស់គាត់ ដែលជាផ្នែកមួយនែការផ្លាស់ប្តូររូបរាងរបស់គាត់ទាំងស្រុងដើម្បីធ្វើការប្រកួតប្រជែងដែលគាត់រំពឺងថានឹងសម្រេចឲ្យបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

បន្ទាប់ពីគាត់បានឈ្នះកំណត់ត្រាពិភពលោក Guinness សម្រាប់ការដាំ “ស្នែងសត្វ” នៅលើក្បាលរបស់គាត់ Michel បាននិយាយថា “ក្តីសុបិនរបស់គាត់បានក្លាយជាការពិតហើយ” ។

បុរសប្រេស៊ីលដែលបានផ្តួលដៃគូម្នាក់ទៀតដែលមានស្នែងចំនួន ១៨ បានធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីខែកុម្ភៈ ដើម្បីធ្វើកំណត់ត្រាហើយត្រូវបានផ្ទៀងផ្ទាត់ក្នុងកម្មវិធីទូរទស្សន៍ ‘Lo Show Dei Record’ ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលអំពីបទពិសោធនេះ គាត់បាននិយាយថា “វាគឺជាអ្វីដែលពិសេស និងអស្ចារ្យបំផុត សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយគាត់បានធ្វើដំណើរទៅអឺរ៉ុបក្រោយមកក៏បានជាប់ចំណាត់ថ្នាក់ហ្គីណេសពិភពលោក។

ខ្ញុំមានអារម្មណ៍រំជួលក្នុងចិត្តលាយឡំទៅដោយទឹកភ្នែកក្នុងខណៈពេលដែលជីវិតរបស់ខ្ញុំបានឆ្លងកាត់ព្រិត្តិការណ៍មួយនេះ វាគឺជាបទពិសោធប្រកបដោយក្តីមោទកភាពដែលខ្ញុំចងចាំទុកក្នុងបេះដូង៕